គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា​លើរ​បៀ​វារៈ​ចំនួន​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​នេះ គណៈរដ្ឋមន្ត្រី​បាន​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព ដោយ​ពិភាក្សា និង​អនុម័ត​ទៅលើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​
២៖ សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៥​។​
៣៖ សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​។ និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​៕

fn-2016-10-21-08-51-31-0