កម្មករ​រោងចក្រ «Orient Spring» ធ្វើ​កូដកម្ម​ទាមទារ​២​ចំណុច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ «Orient Spring» ប្រមាណ​ជិត​៣០០​នាក់​បាន​នាំ​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ដោះស្រាយ​បញ្ហា​ចំនួន​២​ចំណុច រួមមាន ការប្តូរ​កិច្ចសន្យា និង​បញ្ឈប់​កម្មករ​គ្មាន​មូលហេតុ ដែល​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។
​គួរ​បញ្ជាក់ថា កូដកម្ម​នេះ ដឹកនាំ​ដោយ​សហព័ន្ធ​សហជីព សេរីភាព​កម្មករ​ខ្មែរ ធ្វើឡើង នៅមុខ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ «Orient Spring» ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង ក្រុម​៣ ភូមិ​ដំណាក់​ធំ ៣​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

fn-2016-10-21-09-31-55-2fn-2016-10-21-09-31-54-1