ប្រជាជន​អ៊ីរ៉ាក់ ៥,៦៤០​នាក់​រត់​ភៀសខ្លួន​អំឡុង​ការប្រយុទ្ធ​ដណ្តើម​ក្រុង Mosul
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

បា​កដាដ​៖​ការប្រយុទ្ធ​វាយ​រំ​ដោះយក​ទីក្រុង Mosul ចេញពី​កណ្តាប់​ពួកក្រុម ISIS បានធ្វើ​ឲ្យ​ប្រជាជន​អ៊ីរ៉ាក់​ប្រមាណ​៥,៦៤០​នាក់​ត្រូវ​រត់​ភៀសខ្លួន​ចេញពី​លំនៅឋាន​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយនេះ​។ នេះ​យោងតាម​របាយការណ៍​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM)​។
​ដោយឡែក​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាជន​អ៊ីរ៉ាក់​ជាច្រើន​នាក់ ក៏បាន​ជម្លៀស​ខ្លួន​ពី​ភាគ​ខាងលិច ទៅកាន់​ភាគ​ខាងកើត​នៃ​ទីក្រុង Mosul ផងដែរ​បន្ទាប់ពី​មានការ​វាយប្រហារ តាមផ្លូវ​អាកាស និង​ការបាញ់​គ្រាប់ផ្លោង​មកលើ​តំបន់​ភាគ​ខាងលិច​នៃ​ទីក្រុង​យ៉ាងធ្ងន់ធ្ងរ​៕(​ប្រភព​សារព័ត៌មាន Reuters )

Heavy Fighting Raged After Iraqi Troops Offensive against ISIS in the South of Mosul