​ឃាត់ខ្លួន​បុរស​ម្នាក់ករណី​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​ខេត្តក្រចេះ​៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ស្នួល​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ធ្វើចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​២១៥​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ក្រោម​បញ្ជា​លោក​ឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការ​ខេត្ត​កាលពី​វេលា​ម៉ោង​១១ និង​០០ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។​
​លោក ចាន់ សុខ​គីម អធិការ​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ផល ចន្ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ក សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ឃ្សឹ​ម​គ្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ បុខ​របរ​លក់​ឥ​វ៉ាន់​។​
លោក​អធិការ​បន្តថា ជនសង្ស័យ​បាន​យកលុយ​ដុល្លារ​ក្លែងក្លាយ​ទាំងនេះ​ទៅ​ទិញ​ឥ​វ៉ាន​ពី​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិនដឹងថា លុយ​នោះ​ក្លែងក្លាយ ដែរ​ពេល​យកលុយ​នោះ​ទៅ​ចាយ​នៅ​ទីផ្សារ​ទើប​ដឹងថា លុយ​នោះ​ក្លែងក្លាយ​ហើយ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការ​ស្រុក​ស្នួល​។​
​លោក​អធិការ​បន្តទៀតថា ក្រោយពី​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​កម្លាំង លោក​ចេញ​ប្រតិបត្តិការ​ឈានដល់ ការឃាត់ខ្លួន​សង្ស័យ នៅ​ចំណុច​ច​ភូមិ ឃុំ​ខាងលើ​ហើយ​ជនសង្ស័យ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​នគរបាល​ដក់ហូត​បាន​លុយ​ដុល្លា​ក្លែងក្លាយ​ចំនួន​២១៥​ដុល្លា​និង​ម៉ូតូ​១​គ្រឿង​ហើយ​ជនសង្ស័យ និង វត្ថុតាង​ត្រូវ​បញ្ជូនទៅ​កាន់កា​រិ​យា​ល​យ័ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ នៅ​ព្រឹក​នេះហើយ​៕

untitled-1