ប្រើកម្លាំងជិត១ម៉ឺននាក់សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ
រាជធានីភ្នំពេញ៖អគ្គស្នងការរងនគរបាលជាតិលោក ទូច ណារ៉ុថ បានថ្លែងថា កម្ពុជានឹងប្រើប្រាស់កម្លាំងនគរបាលចំនួន៩៧៤២នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
យ៉ាងណាក៏ដោយ កម្លាំងជិតមួយម៉ឺននាក់ ខាងលើនេះមិនទាន់គិតដល់កម្លាំងផ្សេងៗ ទៀតដែលត្រៀមរៀបចំថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក នៅឡើយទេ ៕