ឆ្នាំ​២០១៧ ប្រាក់ខែ​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​មុខតំណែង​នឹងត្រូវ​ដំឡើង​ជិត​២​ដង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច ហ៊ុន សែន បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា ឆ្នាំ​២០១៧​ខាងមុខនេះ ប្រាក់បៀវត្សរ៍​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​មុខតំណែង នឹងត្រូវ​បាន​ដំឡើង​ប្រហាក់ប្រហែល​ទ្វេដង​។​
​ការ​ថ្លែង​របស់​សម្តេច​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​របៀប​វរៈ​ចំនួន​៣​រួមមាន​៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​
២៖ សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៥​។​
៣៖ សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​។ និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​៕

fn-2016-10-21-08-51-31-0