អាជ្ញាធរ​មិន​ឲ្យ​បក្សប្រឆាំង​ធ្វើ​ពិធី​រម្លឹក​ថ្ងៃ​២៣​តុលា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានចេញ​សេចក្តីជូនដំណឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ប្រាប់ថា ការរៀបចំ​កម្មវិធី​ជួបជុំ​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះទេ ដោយ​ឲ្យ​រៀបចំ​នៅ​ទីស្នាក់ការ​គណបក្ស ឬ​ទីតាំង​ឯកជន​សមរម្យ​ណាមួយ​វិញ​៕

fn-2016-10-21-10-46-40-0