សម្ភារៈចុះឈ្មោះបោះឆ្នោតនៅឃុំព្រៃល្វាត្រូវចោរលួច
ខេត្តតាកែវ៖មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា យប់មិញការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវក្រុមចោរចូលលួចយកសម្ភារៈអស់ជាច្រើន។
មន្ដ្រីនគរបាលដដែលបញ្ជាក់ថា សម្ភារដែលបាត់បង់រួមមាន ម៉ូនីទ័រកុំព្យូទ័រ១, ម៉ាស៊ីនស្កែនខ្ចៅដៃ១, អាគុយផ្ទុកថាមពល១, ឌុយសាកថ្មកុំព្យូទ័រ១, ម៉ូឌឹម (អ៊ិនធើណេត)១, កាមេរ៉ា១, ម៉ៅកុំព្យូទ័រ១, ផ្លាស់១, ទ្រនាប់ម៉ៅ១ និងខ្សែ Network ១ឈុត។
បច្ចុប្បន្នកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស កំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមចោរមកផ្តន្ទាទោសតាមច្បាប់៕