ខេត្តមណ្ឌលគិរី៖កំលាំង PM ផ្ទៃប្រទេស ចាប់ឃាត់រថយន្ដសាំយ៉ុងមួយគ្រឿងដឹកឈើប្រណីតចម្រុះពេញព្រៀបចំណុចភូមិ ពូលូង សង្កាត់រម្យនាក្រុងសែន មនោរម្យខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
បើតាមមន្ត្រីPM ផ្ទៃប្រទេសបានប្រាប់ឲ្យដឹងថា ខណៈកំលាំងរបស់លោកកំពុងដើរល្បាតលើដងផ្លូវជាតិន្រង់ចំំណុខាងលើក៏បានប្រទះឃើញរថយន្ដសាំយ៉ុង មួយគ្រឿងដឹកប្រណីត ចម្រុះពេញព្រៀប ហើយកំលាំងលោកបានឃាត់ស៊ូនាំ តែខណៈនោះដែលតៃកុងរថយន្ដបានបើកទ្វាររត់គេចខ្លួនបាត់តែម្ដង នៅសល់តែអ្នករួមដំណើរ។ លោកបន្តថា អ្នករួមដំណើបានឆ្លើយថា ឈើទាំនេះបានដឹកចេញមកពី រោងសិប្បកម្មឈ្មោះ តា ប៉ា មានទីតាំនៅភូមិពូក្រូច ឃុំស្រែពូមស្រូកពេជ្រាដា ខេត្តមណ្ឌលគិរី។
បច្ចប្បន្នទាំងឈើប្រមាណជាង២គូប និងរថយន្ដត្រូវបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី៕
រថយន្តដឹកប្រណីតពេញមួយគ្រឿងត្រូវប៉េអឹមចាប់ប្រគល់ឲ្យជំនាញ