ខេត្តបាត់ដំបង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នា​រសៀល​ថ្ងៃទី​២០​តុលា​នេះ គេ​សង្កេតឃើញ​ភ្ញៀវទេសចរ​អឺ​រុ​ប​ជាច្រើន​នាក់ បានមក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​តំបន់​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​។​
​បើតាម​អ្នកបកប្រែ​ជនជាតិខ្មែរ​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ទាំងនោះ ជា​ជនជាតិ​បារាំង​។ ពួកគេ​មកដល់​ទឹកដី​ខេត្តបាត់ដំបង ក្នុង​បំណង​ចង់​ទស្សនា និង​ស្វែងយល់​អំពី​តំបន់​ទេសចរណ៍​នានា ដែលមាន​លក្ខ​ណះ​ជា​ប្រវត្តិសាស្ត្រ មានដូចជា​ប្រសាទ​បុរាណ ភូមិ​វប្បធម៌ អគារ​បេ​តិក​ភ័​ណ្ឌ​នៅក្នុង​ទីក្រុង​បាត់ដំបង និង​អំពី​ជីវភាព​រស់នៅ​បែប​ប្រពៃណី​របស់​ពលរ​ដ្ធ​ខេត្តបាត់ដំបង ព្រោះ​ខេត្តបាត់ដំបង ជា​ខេត្ត​មួយ​ដែលមាន​វ័យ​ចំណាស់​នៅក្នុង​ប្រទេស​កម្ពុជា​។​
​បើតាម​ការកត់សម្គាល់​កន្លងមក ភ្ញៀវ​បរទេស​ដែល​បាន​មកដល់​ទឹកដី​ខេត្តបាត់ដំបង ក្រៅពី​ដើរ​ទស្សនា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​ខាងលើ ពួកគេ​ក៏​មិន​ភ្លេច​ទៅ​ជិះ​ឡូរី​កំសាន្ត​លើផ្លូវ​រថភ្លើង នៅ​ស្ថានីយ​រថភ្លើង​អូរ​ដំបង ក្នុងស្រុក​សង្កែ​ដែរ ដែល​ការធ្វើដំណើរ​កំសាន្ត​តាម​ឡូរី លើផ្លូវ​រថភ្លើង​នេះ គឺជា​ការពេញនិយម​បំផុត​របស់​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវ​អឺ​រុ​ប​តែម្ដង​៕

14813123_1780040772234485_2004713551_o14796215_1780040775567818_286591614_o14795805_1780040768901152_1284391318_o14725199_1780040765567819_441456829_o