វៀតណាម​៣​នាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ​ក្លែង​ឯកសារ​សាធារណៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2016 ក+ ក-

រា​ជ​ធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​វៀតណាម​៣​នាក់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​ពីបទ​លួច​ឆ្លងដែន​ចូលមក​កម្ពុជា និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ ព្រមទាំង​ក្លែងបន្លំ​ឯកសារ​ប្រើប្រាស់​សាធារណៈ​។ ការសម្រេច​ឃុំខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​៣​នាក់​នេះ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅនេះ នៅក្នុង​ភូមិ​តាងូវ សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​ទី​១-​ឈ្មោះ ង្វៀង វ៉ាន់​ធិ​ក អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​តុទូ ទី​២-​ឈ្មោះ​ង្វៀង យ៉ាំង​ម៉ៅ អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​តុទូ និង​ទី​៣-​ឈ្មោះ ឡេ យ៉ាំង​ហ៊ុ​ង អាយុ​៣៨​ឆ្នាំ មុខរបរ ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​ទូ និង​ជា​មេខ្លោង​ក្លែងក្លាយ​ឯកសារ​បង្កាន់ដៃ ត្រួតពិនិត្យ​ជនបរទេស (​អ​3) អន្តោប្រវេសន៍​។​
​គួរ​បញ្ជាក់ថា យោងតាម​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ ជនសង្ស័យ​អាច​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១៥​ឆ្នាំ​៕

fn-2016-10-23-09-32-35-1fn-2016-10-23-09-32-35-0