រាជធានីភ្នំពេញ៖បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោកជាំជ្រុលទៅបុកខឿនផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យខូចរថយន្ត តែមនុស្សរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover (Mini) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-4777 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងសំដៅទៅកាន់រង្វង់មូលវត្តភ្នំ។ លុះមកដល់ចំណុចកើតហេតុ ដែលមានផ្លូវោងត្រង់រង្វង់មូលនោះ អ្នកបើកបរបង្កខាងលើមិនបានបន្ថយល្បឿននោះទេភ្លាមៗនោះធ្វើឲ្យរថន្តជ្រុលទៅបុក និងខឿនចិញ្ចើមផ្លូវយ៉ាងពេញទំហឹង ដែលណ្តាលឲ្យរថយន្តហោះទៅមុខក្រឡាប់ជាច្រើនត្រឡប់ រងការូចខាតស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់នោះទេ ព្រោះបានពោងសុវត្ថិភាពជួយកាពារ។
ក្រោយកើតហេតុរថយន្តត្រូវបានខាងជំនាញស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕