មនុស្ស​១៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​រថយន្តបុក​គ្នា​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2016 ក+ ក-

អាមេរិក​៖​មន្ត្រី​ល្បាតផ្លូវ​ហាយវ៉េ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក​លោក ស្ទេ​ហ្វា​នី ហា​មី​ល​តុ​ន បាន​ប្រាប់​កាសែត​ឌី​ស៊ើ​ត​សាន់​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងតិច​១៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​រថយន្តក្រុង​ទេសចរណ៍​បាន​បើក​បុក​គ្នា​ជាមួយ​រថយន្ត​ធំ​នៅលើ​ផ្លូវ​មួយកន្លែង​នៅ​ជិត​ទីក្រុង​ផាម​ស្ព្រី​ង​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​
​កាសែត​នេះ​បាន​រាយការណ៍​ថា សាកសព​មួយចំនួន​កំពុង​ត្រូវបាន​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាញយក​ចេញពី​បំណែក​បាក់បែក​រថយន្ត​តាមរយៈ​ជណ្ដើរ​ដែល​គេ​ប្រើ​ដើម្បី​ឡើង​តាម​បង្អួច​រថយន្ត ខណៈ​អ្នកដំណើរ​ក្នុង​រថយន្តក្រុង​យ៉ាងតិច​៣១​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
​លោក រិច រ៉េ​ម​ហូ​ហ្វ ជា​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​នៅ​តំបន់​ឌី​ស៊ើ​ត នៅក្នុង​ទីក្រុង​ផាម​ស្ព្រី​ង​បាន​និយាយថា មន្ទីរពេទ្យ​របស់លោក​បានទទួល​អ្នករបួស​ចំនួន​១៤​នាក់​ហើយ​ក្នុងនោះ​មាន​មនុស្ស​ចំនួន​៥​នាក់​របួស​ធ្ងន់ធ្ងរ ៣​នាក់​ទៀត​របួស​មធ្យម ហើយ​៦​នាក់​ទៀត​រងរបួស​ស្រាល​។​
​ទោះជា​យ៉ាងណា​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​រថយន្តក្រុង​ប្រហែលជា​ធ្វើដំណើរ​ត្រឡប់​មកពី​កាស៊ីណូ​រ៉េដ​អ៊ើ​ស នៅ​ជិត​តំបន់​សាល់​តុ​ន​ស៊ី នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​៕

a909628f7a80d460657004672d160a80_l