តុលាការ​នឹង​បើកសវនាការ​សំណុំរឿង​លោក ហុង សុខ​ហួរ នា​ថ្ងៃទី​២៦​តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​ការគ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​ករណី លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរ​ង្ស៉ី នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦​តុលា​ខាងមុខនេះ​ពាក់ព័ន្ធ​នឹង​បកស្រាយ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​
​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរ​ង្ស៉ី លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥​។ បច្ចុប្បន្ននេះ លោក​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​បទចោទប្រកាន់​ចំនួន​៣ ទី​១​បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២ ការប្រើប្រាស់​ឯកសា​រដែ​ល​ក្លែង និង​ទី​៣​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​៕

maxresdefault