មនុស្ស៧នាក់ស្លាប់ និងរបួសក្នុងហេតុការណ៍រថភ្លើងបុករថយន្តនៅវៀតណាម
ហាណូយ៖សមត្ថកិច្ចនៅតំបន់កើតហេតុបានឲ្យដឹងថា រថភ្លើងមួយខ្សែធ្វើដំណើរចេញពីខេត្ត Ha Nam ភាគខាងជើងនៃប្រទេសវៀតណាមទៅកាន់ទីក្រុងហាណូយបានបុករថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹង ខណៈពេលដែលរថយន្តនោះបើកឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលមនុស្ស៤នាក់បាត់បង់ជីវិតភ្លាមៗ និង៣នាក់រងបួសយ៉ាងដំណំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦នេះ៕