បញ្ជូនជនជាតិ​ចិន​២​នាក់ និង​ថ្នាំញៀន​ជាង​៤០​គីឡូទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​២​នាក់​ទៅ​តុលាការ ក្រោយ​បង្ក្រាប និង​ចាប់ខ្លួនបាន​នៅ​ខណ្ឌទួលគោក និង​រឹបអូស​បាន​ថ្នាំញៀន​ជិត​៥០​គី​ឡ​ក្រាម​។​
​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត សុ​ទ្ធី បាន​បញ្ជាក់ថា នៅ​ព្រឹក​នេះ យើង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ម្នាក់ទៀត នឹង​បញ្ជូនទៅ​ថ្ងៃ ក្រោយ​បញ្ចប់​នីតិវិធី ជាមួយ​ថ្នាំញៀន​ជាង​៤៨​គីឡូក្រាម​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា កាល​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០១៦ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន​មួយ ករណី​ដ៏​ធំ​ជា​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ​នេះ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ជា​ជន​ជាតិចិន រួមជាមួយ​វត្ថុតាង​គ្រឿងញៀន និង​សារធាតុ​ផ្សំ​កែច្នៃ​គ្រឿងញៀន​សរុប 48,202,88 ក្រាម​ស្មើ​ជាង​៤៨​គីឡូក្រាម នៅ​ខណ្ឌទួលគោក​៕

fn-2016-10-24-10-56-12-3fn-2016-10-24-10-56-12-2fn-2016-10-24-10-56-12-5