បាញ់ប្រហារ​លើសាលា​ប៉ូលិស​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​មនុស្ស​៥៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

ប៉ា​គី​ស្ថាន​៖​សារព័ត៌មាន​របស់​ប៉ា​គី​ស្ថាន​បាន​ផ្សាយ​ថា មនុស្ស​៥៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ជាង​១០០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការវាយប្រហារ​មកលើ​សាលា​ប៉ូលិស​មួយកន្លែង ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ប៉ា​គី​ស្ថាន​។​
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ប្រមាណ​ជា ៥​ទៅ​៦​នាក់ បាន​សម្រុក​ទាំង​ពាក់​កណ្ដាលយប់ ចូលទៅក្នុង​សាលា​បណ្តុះ​បណ្តា​ប៉ូលិស Balochistan Police College ដែល​ស្ថិតនៅ​ចំងាយ​២០ គីឡូម៉ែត្រ ពី​ភាគ​ខាងកើត​ទីក្រុង Quetta នៃ​ខេត្ត Balochistan និង​បាន​បើក​ការបាញ់រះ​សម្លាប់​មនុស្ស​៥៥​នាក់ និង​ជាង​១១៨​នាក់ បាន​រងរបួស ខណៈ​ខ្មាន់កាំភ្លើង​៤​នាក់​ក៏ត្រូវ​បាន​បាញ់សម្លាប់​ផងដែរ​។ ចំណែកឯ​មនុស្ស​២០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ ហើយ​ដែល​នេះ​គឺជា​ការវាយប្រហារ ដ៏​អាក្រក់​មួយ​នៅ​ប៉ា​គី​ស្ថាន​ក្នុង​ឆ្នាំ​២០១៦​នេះ​។​
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បន្ថែមថា សាលា​ប៉ូលិស Balochistan Police College មាន​សិស្ស​ស្នាក់នៅ និង រៀន​ប្រមាណ​ជា​៧០០​នាក់ ប៉ុន្តែ​ដោយសារ​សិស្ស​មួយចំនួន បានបញ្ចប់​ការសិក្សា ដូច្នេះ​គេ​ពុំទាន់​អាច​បញ្ជាក់​ពី ចំនួន​សិស្ស​ជាក់លាក់​នៅឡើយ​ទេ​៕

ea7482f6-dda5-4442-80ce-f0dfdab22c6f