ឃាត់​ខ្លួន​វៀតណាម​២២​នាក់​រស់នៅ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​២២​នាក់ ស្រី​៧​នាក់ ដែល​បាន​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ លំនៅដ្ឋាន និង​ហាង​កាហ្វេ ស្ថិត​ក្នុងភូមិ​៨ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម សរុប​២២​នាក់ ក្នុងនោះ​ស្រី​៧​នាក់ ពីបទ លួច​ឆ្លងដែន ស្នាក់នៅ​ធ្វើការ​រកស៊ី ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​។​
​ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ទាំង​២២​នាក់​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវីធី​៕

fn-2016-10-25-10-23-33-1fn-2016-10-25-10-23-33-2