ពលរដ្ឋខ្មែរ ៦,៣៣៧,០៥៤នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ម្សិលមិញមានប្រជាពលរដ្ឋខ្មែរចំនួន៦,៣៣៧,០៥៤នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គ.ជ.ប បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះខាងលើស្មើនឹង៦៥.៥៧% នៃប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕