ស្លាប់ និងរបួស១៧នាក់ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅភាគខាងត្បូងថៃ
បាងកក៖យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយថា មានករណីផ្ទុះគ្រាប់បែកនៅក្នុងផ្សាររាត្រីមួយកន្លែងនៅខេត្តប៉ាត់តានី ស្ថិតភាគខាងត្បូងប្រទេសថៃបណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និង១៦នាក់ផ្សេងទៀតដោយរួមទាំងកូនក្មេងបានរងរបួស។
ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើបានកើតឡើងនៅវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃចន្ទនៅមុខហាងលក់មីមួយដែលមានយីហោ Berm ក្នុងផ្សាររាត្រីនៅសង្កាត់ Muang Pattani នៃខេត្តប៉ាត់តានី ភាគខាងត្បូងនៃប្រទេសថៃ៕