រាជធានីភ្នំពេញ៖នារីខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងសណ្ឋាគារមេគង្គហេងមហាផលក្រោយពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលត្រូវជាគូសង្សាបាននាំនាងមកដេកទៅរួមភេទ នៅក្នុងសណ្ឋាគារហេងមហាផលនេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារមេគង្គហេងមហាផលផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ ទុំ គឹមហ៊ី អាយុ២៥ឆ្នាំ បំរើការងារនៅខារ៉ាអូខេ៧២ ផ្លូវ២៧១ សង្កាត់បឹងទំពុនខណ្ឌមានជ័យ។ ចំណែកឯមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបាននាំស្រីខារ៉ាអូខេនាំទៅរួមភេទរហូតដល់ស្លាប់នោះមានឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីPMក្រុងភ្នំពេញ។
ប្រភពបានឲ្យដឹងថា នារីរងគ្រោះនិងបុរសជាមន្ត្រីអាវុធហត្ថខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នាមានរយះពេលជាង៥ខែមកហើយ នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងកម្មវិធីផឹកស៊ីជួបជុំមិត្តភក្តិ នៅម្តុំបឹងត្របែក ។ ក្រោយពីផឹកស៊ីរួចអ្នកទាំងពីរបាន ធ្វើដំណើរមកដេករួមរ័កនៅក្នុងសណ្ឋាគារខាងលើ ។
បើយោងតាមប្រភពពត៌មានពីសន្តិសុខដែលយាមនៅក្នុងសណ្ឋាគារបានឲ្យដឹងថា មុនពេលកើតម៉ោងប្រហែលជា១១និង៣០នាទីយប់ ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៦ គេបានឃើញមនុស្សប្រុស-ស្រីពីរនាក់ជិះរថយន្តមួយគ្រឿងមកជួលបន្ទប់លេខ១០៥ ស្នាក់នៅ លុះមកដល់ម៉ោងជិត5ទៀបភ្លឺ ស្រាប់តែគេបានឃើញបុរសម្នាក់បានបីនារីជាសង្សារចុះមកក្រោម ដាក់ចូលក្នុងរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់នៅខណះពេលដឹកដល់មន្ទីពេទ្យតែគេសង្ស័យថា ជនរងគ្រោះត្រូវបានស្លាប់តាំងពីរនៅក្នុងសណ្ឋាគារមកម្លេះ។ក្រោយពីដឹងថាជនរងគ្រោះស្លាប់ ក្រុមគ្រូពេទ្យធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចក៍ប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕