ទណ្ឌិត​ជាង​៥០០​នាក់​នឹងត្រូវ​អនុគ្រោះ​ទោស​ក្នុងឱកាស​បុណ្យអុំទូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា ២០១៦​នេះ​ថា ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់​មកពី​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ នឹងត្រូវ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​បុណ្យអុំទូក​ខាងមុខនេះ​។​
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃនេះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អង្គ វង្ស​វ​ឌ្ឍ​នា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ​លើ​សំណើរ​របស់​គណៈកម្មកា​រ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត ដែល​បាន​ស្នើសុំ​ការអនុគ្រោះ​ទោស ដល់​ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់ ពី​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។​
​គួរ​បញ្ជាក់ថា កម្ពុជា​នឹង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​១៣-១៤ និង​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ​៕

2a99e64ece74709510fc40f13b1baf13