សភាវេ​ណេ​ស៊ុយ​អេ​ឡា​​អនុម័ត​ដកប្រធានាធិបតី​​ចេញ​ពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​វេ​ណេ​ស៊ុយ​អេ​ឡា​៖​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក Nicolas Maduro ត្រូវបាន​សភាជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​ក្រោម​ការគ្រប់គ្រង​របស់​គ​ណ​បក្សប្រឆាំង​បានអនុម័ត​បើកផ្លូវ​លើ​និតិ​វី​ធី​ទម្លាក់​ចេញពី​តំណែង​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើតាម​ការចុះ​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ក្រុម​អ្នក​តំ​ណា​រាស្ត្រ​បក្សប្រឆាំង​បាន​បញ្ជាក់ថា ការអនុម័ត​លើ​និតិ​វិធី​ប្រឆាំង​លោក Maduro ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​ចំពោះ​ការទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​នយោបាយ និង​ការបោះបង់ចោល​មុខដំណែង​របស់លោក​។ ទោះ​យ៉ាង​បែបនេះ​ក្តី​លោក Maduro បាន​ជំទាស់​យ៉ាង​ដាច់​អហិ​ង្កា​ចំពោះ​នីតិវិធី​នេះ ដោយ​លោក​ចាត់ទុកថា វា​ជា​ការធ្វើ​រដ្ឋប្រហារ​សភា​។
​ជាមួយគ្នានេះ​លោក​បាន​លើកឡើងថា ក្នុងនាម​លោក​ជា​ប្រធានាធិបតី​វ៉ែ​ណេ​ហ្ស៊ុ​អេ​ឡា លោក​កោះប្រជុំ​ក្រុមប្រឹក្សា​ការពារជាតិ​នៅ​ថ្ងៃស្អែក​ដើម្បី​ធានាថា​អំណាច សាធារណៈ​អាច​ទប់​ទល់នឹង​ការធ្វើ រដ្ឋប្រហារ​សភាជាតិ​ពី​សំណាក់​បក្សប្រឆាំង​៕

fn-2016-10-26-09-36-59-0