ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​ជាង​១៥​ម៉ឺន​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​បន្ទាប់ពី​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ខេត្តព្រះវិហា​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ​នេះ​ដែលមាន​គ្រឿងញៀន​រហូត​ទៅដល់​ជិត​១៥​ម៉ឺន​គ្រាប់​និង​រថយន្ត​កាមរី​ស្លាម​មួយគ្រឿង​នៅ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​
​បើតាម​ការ​បញ្ចា​ក់រប​ស់ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ មាន ឈ្មោះ គង់ វិច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ប្រ​លិ​ត ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ដោយ​ជនជាប់ចោត​ឈ្មោះ គង់ វិច បាន​សារភាព​និង​ឆ្លើយ​ដាក់​ជន​ពាក់ព័ន្ធ​ម្នាក់ទៀត​ជា​ជនជាតិ​ថៃ ឈ្មោះ ឆ ភិ​ឆិត ភេទ​ប្រុស​អាយុ​53​ឆ្នាំ រស់នៅ​ភូមិ ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​ដោយ​កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តព្រះវិហា​សហកា​ជាមួយ​កំលាំង​សម្ថ​កិច្ច​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ លោកស្នងការ​ង ចាប សុ​ផា​រិ​ទ្ធ និង​មានការ​សម្របសម្រួល ដោយ​ព្រះរាជអាជ្ញា លោក សុខ កែវ បណ្ឌិត អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានដឹង​នាំ​កំលាំង​ឡោម​ព័​ត្រ ជនសង្ស័យ ឈ្មោះ ឆ ភិ​ឆិត នៅ​ភូមិ​ឃុំ​ខាងលើ ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​វេលា​ម៉ោង ០៩​ព្រឹក និង ៣០​នាទី ថ្ងៃទី​២៤ ខៃ​តុលា ឆ្នាំ ២០១៦ ។​
​លោក ចាប សុ​ផា​រិ​ទ្ធ បានបញ្ជាក់​ជនសង្ស័យ​ឈ្មោះ ឆ ភិ​ឈិ​ត នេះ​ក្រៅពី​ដឹកជញ្ជូន​ថ្នាំញៀន​គឺជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការងារ​យ៉ាង​ប្រថុយប្រថាន​ក្នុងប្រទេស​ថៃ​ផងដែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សម្ថ​កិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រះវិហា ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕

unnamed-117