ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៦ តុលា ឆ្នាំ២០១៦នៅត្រង់ចំណុចបឹងឫស្សីស្ថិតក្នុងភូមិព្រះធាតុឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណីឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យត្រូវជាកូនប្រុសបង្កើតកាបឪពុក៤ពូថៅស្លាប់។
ជនសង្ស័យជាកូនឈ្មោះ បឿន សុខ ហៅ អ៊ិន សុខុម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឪពុកបង្កើតឈ្មោះ ប៉ិច បឿន អាយុ៦៥ឆ្នាំ មុខរបរធធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើជនរងគ្រោះពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបានពាក់កណ្ដាលផ្លូវក៏ដាច់ខ្យល់ស្លាប់ភ្លាម។ ជនសង្ស័យធ្វើសកម្មភាពរួចហើយបានរត់គេចខ្លួនបាត់តែម្ដង។
សូមបញ្ជាក់ថាជនសង្ស័យខាងលើនេះធ្លាប់បានជាប់ពន្ធធនាគារម្ដងហើយនៅថ្ងៃទី២២ធ្នូ២០០១ក្នុងករណីមនុស្សឃាតដោយចេតនា(បាញ់សម្លាប់មេខ្លួនឯង)ហើយបានចេញពីពន្ធធនាគារនៅថ្ងៃទី២៦ ធ្នូ ២០១៤ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យហេតុការណ៍ ខណៈពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលព្រោះពេលកើតហេតុការណ៍គឺគ្មានអ្នកណាបានដឹងឬជួយធ្វើអត្តរាគមន៍នោះឡើយ។
សមត្ថកិច្ចបានដាក់ការស៊ើបអង្កេត និងស្រាវជ្រាវដើម្បីចាប់ជនដៃដល់រូបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
លោកកូនតិរច្ឆានសងគុណឪពុក៤ពូថៅផ្តាច់សង្ខារ