ពិតជា​នរក​! រំលោភ​ម្តាយបង្កើត​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បងប្រុស​បង្កើត​ប្តឹង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឱ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​ជននេះ​បាន​គំរាមកំហែង និង​វាយ​ធ្វើបាប​ម្តាយ​យ៉ាងខ្លាំង ជាពិសេស​ទៀត​នោះ​ពេលដែល​ចាប់ខ្លួន​ស្រាប់តែ​បែកធ្លាយ​រឿង​ដ៏​កខ្វក់​មួយ គឺ​ជននេះ​បាន​វាយ​ធ្វើបាប និង​ចាប់រំលោភ​ម្តាយបង្កើត​ខ្លួនឯង​បន្តបន្ទាប់​រយៈពេល​៦​ឆ្នាំ​ហើយ ។​
​បុរស​ជា​ជនសង្ស័យ​ឈ្មោះ យឹម ហ៊ួ អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ២១៧ ក្រុម​១ ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មាន​ប្រពន្ធ តែ​ទើបតែ​លែងលះគ្នា​ប្រមាណ​ជាង​១​ឆ្នាំ និង​មានកូន​ប្រុស​-​ស្រី​២​នាក់​។ ចំណែក​ស្ត្រី​ជា​ម្តាយ​ដែល​រង​ទារុណកម្ម និង​រំលោភ​សេពសន្ថវៈ​នោះ​មាន​អាយុ​៦៧​ឆ្នាំ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី ក្រោយពី​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ត្រូវជា​ម្តាយ កម្លាំង​នគរបាល​ប៉ុស្តិ៍​គី​ម៉ែត្រ​លេខ​៦ បាន ស្រាវជ្រាវ​ឈានដល់​កា​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង​។​
​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ត្រូវជា​ម្តាយ​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​ត្រូវជា​កូនបង្កើត បាន​អុកឡុក​វាយបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​ស្ទើរ​គ្មាន​សល់ ហើយ​បាន​វាយ​ធ្វើបាប​រូបគាត់ នឹង​ចាប់រំលោភ​គាត់​បានសម្រេច​ស្ទើរ​រាល់ថ្ងៃ រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​គំរាម​មិនអោយ​គាត់​ប្រាប់​គេ បើ​មិន​ដូច្នេះ​ទេ នឹង​សម្លាប់ចោល​។ ដោយ​ការភ័យខ្លាច​ផង និង​ខ្មាស​គេ​ផង ចេះតែ​ទ្រាំ​ទាំង​ការឈឺចាប់ រហូតដល់​ទ្រាំលែងបាន​នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ក៏​សម្រេចចិត្ត​ប្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ចាត់កា​ទៅតាម​ផ្លូវច្បាប់​។ បច្ចុប្បន្ន សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

8c98e91a-d5e2-497c-80ce-4c43756cbb07ecbed066-1de8-46e5-9c62-508816efc133