រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះម្សិលមិញក្រុមយុវជនគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងនឹង កញ្ញា កឹម មនោវិទ្យា ដែលកូនជាស្រីលោក កឹម សុខា ប្រធានស្តីទី ពាក់ព័ន្ធការរិះគន់ លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានរិះគន់ លោក សម រង្ស៉ី ជាបន្តបន្ទាប់ នៅរយៈពេល២សប្តាហ៍ក្រោយនេះ។ កញ្ញា កឹម មនោវិទ្យា បានរិះគន់លោក សម រង្ស៉ី ចំពោះការលើកឡើងដែលចង់ជាប់ពន្ធនាគារជំនួសសកម្មជន និងមន្ត្រីគណបក្សនៅកម្ពុជា។ ជាងនេះទៅទៀត កញ្ញា មនោវិទ្យា បានប្រកាសនៅលើបណ្តាញ Twitter ថា លោក សម រង្ស៉ី ដល់ពេលដែលត្រូវប្រកាសការនីរទេសរបស់ លោកហើយ ហើយថា ចំពោះរឿងនេះ លោក សម រង្ស៉ី ក៏ឈ្នះ ហើយគណបក្សប្រជាជនកម្ពុជា ក៏ឈ្នះ៕
យុវជន CNRP ចេញសេចក្តីថ្លែងការណ៍ប្រឆាំងកូនស្រីលោក កឹម សុខា