ខេត្តកណ្តាល៖ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបន្ទាប់ពីបានចាប់រំលោភក្មេងស្រីអាយុ១០ម្នាក់បានសម្រេចរហូតដល់៣ដង នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរំលោភនេះកើតឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដែលជនល្មើសមានឈ្មោះ មុត ម៉ិច ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល។ ចំណែក ជនរងគ្រោះ ឈ្មោះ ឆ.ស.ណ ភេទស្រីអាយុ១០ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
សមត្ថកិច្ចបញ្ជាក់ថា ថ្ងៃកើតហេតុជនរងគ្រោះបានទៅលេងជិតផ្ទះជនល្មើស ពេលនោះជនល្មើសបានប្រើឲ្យយកអំបោស បោសផ្ទះឲ្យខ្លួននៅក្នុងផ្ទះ ពេលជនរងគ្រោះ យកអំបោសមកឲ្យដល់ក្នុងផ្ទះ ស្រាប់តែជនល្មើសបានចាប់ ទាញដៃជនរងគ្រោះចូលក្នុងបន្ទប់ ដោយយកដៃខ្ទប់មាត់ និងគម្រាមមិនឲ្យជនរងគ្រោះស្រែក ភ្លាមនោះជនល្មើស បានឲ្យជនរងគ្រោះដេកផ្ងាលើគ្រែពូក រួចជនល្មើស ក៍ធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះរហូតបានសំរេច។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនល្មើមកប៉ុស្តិ៍ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះចំនួន០៣លើក មកហើយទាំងលើកនេះ។
បច្ចុប្បន្នជនល្មើសបានបញ្ជូនមកអិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕