ឥណ្ឌូនេស៊ី៖ប្រជាពលរដ្ឋឥណ្ឌូនេស៊ី៥៣នាក់បានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីពួកគេចូលរួមជាមួយពួករដ្ឋឥស្លាមនៅក្នុងប្រទេស៊ីរី ហើយពួកគេកំពុងរង់ចាំការជ្រើសរើសជាថ្មីទៀត។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារជាតិគ្រប់គ្រងភេរវកម្មឥណ្ឌូនេស៊ីចេញផ្សាយកាលថ្ងៃពុធម្សិលមិញ។
ប្រធានទីភ្នាក់ងារជាតិគ្រប់គ្រងភេរវកម្មលោកឧត្តមសេនីយ៍ Suhardi Alius ថ្លែងថា បច្ចុប្បន្នពលរដ្ឋឥណ្ឌូនេស៊ីកំពុងចូលរួមជាមួយពួកក្រុម IS នៅស៊ីរីចំនួន៥០០នាក់ ហើយក្នុងនោះ ប្រមាណ៧០នាក់បានស្លាប់និង៥៣នាក់បានវិលត្រឡប់ចូលប្រទេសវិញ។ លោកបង្ហាញក្តីបារម្ភថា វាអាចប៉ះដល់អនាគតប្រទេស។
លោក Suhardi ថ្លែងថា ក្រុមមនុស្សដែលងាយក្នុងការធ្លាក់ខ្លួនចូលជាមួយពួកក្រុម IS គឺពួកក្រុមអាយុពី១៥ទៅ៣០ឆ្នាំ ព្រោះក្រុមនេះសកម្មក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ខណៈបច្ចុប្បន្នក្រុម IS កំពុងស្វែងរកជ្រើសរើសសមាជិកតាមបណ្តាញទំនាក់ទំនងសង្គម៕