អង្គុយ​បត់ជើងធំ​លើ​ស្ពាន​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​ក្មេងប្រុស​ម្នាក់​បាន​លង់​ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ​ម ខណៈដែល​ទៅ​អង្គុយ​បត់ជើងធំ​លើ​ស្ពាន​ស្រាប់តែ​ធ្លាក់ចូល​ទៅក្នុង​ស្ទឹង​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ឆ្លងស្ទឹង ស្ថិតនៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ក្មេងរងគ្រោះ​ឈ្មោះ ព្រំ រាជ ភេទ​ប្រុស អាយុ​៣​ឆ្នាំ ភេទ​ប្រុស ជនជាតិ ខ្មែរ មាន​ឪពុក​ឈ្មោះ ព្រំ អា​នុ​ជ អាយុ​៣១​ឆ្នាំ ម្តាយ​ឈ្មោះ នង ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។​
​ម្តាយ​ក្មេងប្រុស​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​កូនប្រុស​របស់គាត់​បាន​ទៅ​អង្គុយ​បត់ជើងធំ​នៅលើ​ស្ពាន ដោយ​យូរពេក​មិនឃើញ​កូន​ត្រឡប់មកវិញ​ក៏​ដើរទៅ​មើល​តែ​មិនឃើញ​ក៏​នាំគ្នា​ដើររក​នៅតែ​រក​មិនឃើញ​ទៀត បន្ទាប់មក​ដោយមាន​កា​រ​សង្ស័យ​ក៏​នាំគ្នា​ចុះ​រាវរក​ក្នុង​ទឹកស្ទឹង​ទើប​ប្រទះឃើញ​កូន​លង់ទឹក​ស្លាប់​បាត់ទៅហើយ​៕

03bf5ba6-61c1-45bb-a4ec-494a83111e89