ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ករណី​ចោរកម្ម និង​អ្នកទទួលផល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

ភ្នំពេញ​៖​ជនសង្ស័យ​ជា​ក្រុមចោរប្លន់​២​នាក់ និង​អ្នកទទួលផល​ចោរកម្ម​២​នាក់​ទៀត​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ និង​ខណ្ឌ សហការគ្នាជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ​បង្ក្រាបបាន​ភ្លាមៗ​ជា​បន្ត​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវ​មេ​តុង​ភូមិ​ភ្នា​ត​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍​ស្ទឹងមានជ័យ បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ចិន ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​អ្នករត់​ឌុប ស្នាក់នៅ​សង្កាត់ ដង្កោ ខណ្ឌដង្កោ ។​
​តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានអោយដឹងថា ខណៈ​ជនរងគ្រោះ រត់​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ថា មាន​គេ​ប្លន់​ម៉ូតូ​របស់ គាត់ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ឆ្នាំ​២០១៤ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1CL2122 ដោយ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ហៅ​ម៉ូតូ​របស់គាត់​អោយ​ឌុប​ពី​រំ​វង់​មូល​ចោមចៅ​ដឹក​ទៅ​ម្តុំ​ស្ទឹងមានជ័យ​ដោយ​ក្នុង​តំលៃ​២​ម៉ី​ុ​ន​រៀល ខណៈ​ជិះ​មកដល់​ជិត​ផ្សារ​ត្រពាំង​ថ្លឹង ក៏​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បានអោយ​ឈប់​មួយ​ភ្លេ​ស​ចូល​ទៅយក​ខោអាវ ពេល​យក​ខោអាវ​បាន​ហើយ ក៏​អោយ​ជនរងគ្រោះ​ឌុប​បន្ត​មក​ស្ទឹងមានជ័យ​ចំណុចកើតហេតុ​ខាងលើ ក៏​ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់​ជា​អ្នកយក​កាំបិត​តាំង​តោ​យកមក​គំរាម​កាប់​នឹង​ម្នាក់ទៀត បាន​ទាញយក​សោរ​ម៉ូតូ ភ្លាមៗ​នោះ​ដែល​ជនរងគ្រោះ​គាត់​ភ័យ​ស្លុ​ន​ស្លោ​ពេក​ក៏​រត់ចោល​ម៉ូតូ ហើយ​មក​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ រួច​លោក​មេ​ប៉ុស្តិ៍ ម៉ៅ សាវឿន បានអោយ​នាយប៉ុស្តិ៍​រង ឯម ភា​រី សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ​បានចេញ​រុករ​កមុខ​ចោរ​កាប់​ប្លន់​យ៉ាងសកម្ម​នៅក្នុង​ខណ្ឌមានជ័យ​នេះ​ទើប​ដឹង​មុខសញ្ញា​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​យកទៅ​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បី​រក​បក្សពួក​ជា​បន្ត​ទៀត​។​
​បើក​តាម​ការសារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​នោះបាន​ប្រាប់អោយដឹង​ថា​ខ្លួន​ពិតជា​ធ្វើ​សកម្ម​កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​មេន​ហើយ​ខ្លួន​បានធ្វើ​សកម្ម​នេះ​ជាច្រើន​ដង​ហើយ​ពេលដែល​ប្លន់​បាន​ហើយក៏​យកទៅលក់​អោយ​បុរស​២​នាក់​មានឈ្មោះ ផាន់ សារ៉ាន់ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​កសិករ ស្នាក់នៅ ស្រុកកំណើត​ភូមិ​ជើង​កើប ឃុំ​ជើង​កែប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ម្នាក់ទៀត​ឈ្មោះ ម៉ៃ ស៊ីថា អាយុ​២១ កសិករ មាន​ស្រុកកំណើត ជាមួយ​ជនសង្ស័យ​ខាងលើ បន្ទាប់មក​លោក នាយរង​ប៉ុស្តិ៍​ឯម ភា​រី​បានរាបចំ​ធ្នាក់​អោយ​ជន​ទាំងពីរ​នាក់ ទូរ​សព្ទ័​ហៅ​អ្នកទទួល​ទិញ​ម៉ូតូ​នោះ​អោយមក​យក​ម៉ូតូ​១​គ្រឿង​ទៀតហើយ​អ្នកទទួលផល​ចោរកម្ម​នោះបាន​ណាត់​ជនសង្ស័យ​ជា​ចោរ​អោយ​យកមក​អោយគេ​នៅ​ម្តុំ​រោងចក្រ​ស្រា​បៀ​កម្ពុជា​ស្ថិតក្នុង​ខណ្ឌដង្កោ​រូ​យ​ច​លោក​ឯម ភា​រី​បាន​រាយការណ៍​ទៅ​លោក​ម៉េង វិមាន​តា​រ៉ា​អធិការរង​ខណ្ឌមានជ័យ​ទទួល​ព្រហ្មទណ្ឌ​ដឹកនាំ​កំលាំង​ទៅ​រងចាំ​ស្ទាក់ចាប់់​អ្នកទទួលផល​ខាងលើ​បាន​ទាំងយប់​តែម្តង ។​
​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ចូន់ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕

14875058_1782878495284046_1643612932_n14874917_1782878498617379_777864575_n