ចាប់ខ្លួន​យុវជន​ម្នាក់​បង្ហោះ​វីដេអូ​តាម Facebook ដាក់​បណ្តាសារ​ប្រមាថ​អាយុជីវិត​សម្តេច​តេ​ជោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

​ខេត្តព្រៃវែង​៖​តាម​ភ្នាក់ងារ​បាន​រាយការណ៍​ថា នា​រសៀល​ម្សិលមិញ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​តាម​ទៅ​ចាប់​យុវជន​ម្នាក់​ដល់ផ្ទះ ស្ថិតនៅ​ស្រុក​ស៊ីធរ​កណ្តាល ខណៈដែល​ជនសង្ស័យ​រូប​នោះបាន​បង្ហោះ​វីដេអូ ដាក់​បណ្តាសារ​ប្រមាថ​អាយុជីវិត សម្តេច​តេ​ជោ ហ៊ុន សែន​តាម Facebook នៅ​ប្រទេស​ថៃ ទីកន្លែង​ដែល​រូបគេ​បាន​ទៅធ្វើ​ការ​នៅ​ទីនោះ ។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង តាម​ដីកា​បង្គាប់បញ្ជា​ឲ្យ​ចូលខ្លួន​ពី លោក សៀង សុខ តំណាង​អាយ្យ​ការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ ។​
​អភិបាលស្រុក​ស៊ីធរ​កណ្តាល​បានបញ្ជាក់​នៅលើ Facebook របស់លោក​ថា យុវជន​រូបនេះ​មាន ឈ្មោះ សាម ភាព រស់នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្តាល ហើយ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​
​តាម​ប្រភពព័ត៌មាន​សមត្ថកិច្ច​បា​ន​នាំខ្លួន យុវជន​ខាងលើ​ពី​ស្នងការ​ខេត្តព្រៃវែង មក​សួរនាំ​បន្ត​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

fn-2016-10-28-10-18-23-1fn-2016-10-28-10-18-23-0