កាន់តែ​តានតឹង​​! ប៉ា​គី​ស្ថាន និង​ឥណ្ឌា​ឈាន់ដល់​បណ្តេញ​ទូត​ចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

ញូ​ដេលី​៖​យោងតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នា​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​នេះ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បានប្រកាសថា ប្រទេស​ទាំងពីរ និង​ធ្វើការ​បណ្តេញ​មន្ត្រី​ទូត របស់​ភាគី​ទាំងសងខាង​ចេញ​។​
ការប្រកាស​បែបនេះ​ធ្វើ​ឲ្យ​ស្ថានការណ៍​រវាង​សត្រូវ នុយក្លេអ៊ែរ​ទាំងពីរ​រឿង​តំបន់​ជម្លោះ​កា​ស្មៀ​បាននិងកំពុង​កើន​ឡើងជា​បន្តបន្ទាប់​។
​ឥណ្ឌា​បាន​អះអាងថា ខ្លួន​នឹង​បណ្តេញ​មន្ត្រី​ទូត​ប៉ា​គី​ស្ថាន​មួយរូប​ក្នុង​ទីក្រុង​ញូ​ដេលី ដែល​ត្រូវបាន ប៉ូលិស​ឥណ្ឌា​ចាប់ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពីបទ​សង្ស័យ​ជាប់​មាន​ទាក់ទង​នឹង ការបង្កើត​បណ្តាញចារកម្ម​ដើម្បី​ស៊ើប​យក​ព័ត៌មាន​និង​ឯកសារ​សម្ងាត់​ផ្សេងៗ​អំពី​ប្រតិបត្តិការ​សន្តិសុខ​រប​ស់​ប្រទេស​ឥណ្ឌា​នៅតាម​ព្រំដែន​។ ចំណែក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បានប្រកាសថា មន្ត្រី​ទូត​ឥណ្ឌា​មួយរូប​មិនត្រូវ​បានទទួល​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ទៀតឡើយ ហើយ​មន្ត្រី​រូបនេះ​មាន​ពេល​៤៨​ម៉ោង ដើម្បី​រៀបចំ​សម្ភារៈ​ចាកចេញ​ពី​ប្រទេស​នេះ​ដោយ​សន្តិវិធី​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​នេះ​កើតឡើង​បន្ទាប់ពី​ទាហាន​ឥណ្ឌា​១៩​នាក់​ត្រូវបាន​សម្លាប់​ដោយ​ជន​សកម្មប្រយុទ្ធ ដែល​ទីក្រុង​ញូ​ដេលី​ចោទថា​មកពី​ប៉ា​គី​ស្ថាន កាលពី​ខែកញ្ញា​កន្លងទៅ​៕

pak-high-commission_660_080813035356