ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិរដ្ឋបាលព្រែកជីកកាលពីម៉ោង៤ និង០០នាទីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះបានឃាត់ខ្លួនយុវជនចំនួន៥នាក់បញ្ជួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយកសាងសំណុំរឿងបញ្ជួនបន្តរទៅកាន់តុលាកាខេត្តដើម្បីផ្តន្ទាទោស។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើធ្វើឡើងនៅចំនុចភូមិតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្នុងនោះជនសង្ស័យចំនួន៥នាក់ត្រូវឃាត់ខ្លួនបាន មានឈ្មោះចយ ម៉ី អាយុ២០ឆ្នាំ ឈ្មោះធួន លីហ្វុង អាយុ១៨ឆ្នាំ ឈ្មោះផុន រឹទ្ធី អាយុ២៦ឆ្នាំ ឈ្មោះសយ សុភក្រ័ អាយុ២០និងឈ្មោះឈា លីឆេង អាយុ១៧ឆ្នាំ ទាំងអស់គ្នារស់ភូមិព្រែកជីក ភូមិព្រែកតាវេន ភូមិឆ្កែខាំ ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
វត្ថុតាងសារធាតុញៀនដែលរឹបអូសបានប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក ចំនួន២៧ថង់តូច ទម្ងន់២,៦២ក្រាម ដាវសាម៉ូរ៉ៃចំនួន២ដើមរួមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។
នាយការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តរថា ប្រតិបត្តិការនេះ បង្ក្រាបឡើងបន្ទាប់ពីមានបទល្មើសជាក់ស្តែងពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅហ្នឹងកន្លែងប្រុងចែកចាយទៅកាន់ខ្សែសង្វាក់។
ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញរក្សាទុកនិងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជួនតាមនិតិវិធីទៅកាន់តុលាការរីឯមុខសញ្ញាជាបណ្តាញពាក់ពន្ធ័កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ដែម៕