ប្រជាពលរដ្ឋ​មកពី​៥​ក្រុង​ជួបជុំគ្នា​ជិះ​កង់​ដង្ហែ​លើកកម្ពស់​បរិស្ថាន​ទីក្រុង​ស្អាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រីរាជការ ប្រជាពលរដ្ឋ​និង​ក្រុម​អា​ជីករ​មកពី​ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត ក្រុងប៉ៃលិន ក្រុង​សៀមរាប​និង​ក្រុង​ពោធិសាត់​ជួបប្រជុំគ្នា​ជិះ​កង់​ដង្ហែ​ជា​ក្បួន​ដើម្បី​លើកកម្ពស់​បរិស្ថាន​ទីក្រុង​ស្អាត​និង​កាត់បន្ថយ​ឧស្ម័ន​ពុល​អាកាសធាតុ​។​
​នៅក្នុង​កម្មវិធី​ដែល​ប្រព្រឹត្តទៅ​នៅ​ព្រលឹម​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា ការជួបប្រជុំគ្នា​រវាង​មន្ត្រីរាជការ សិស្សានុសិស្ស ក្រុម​អា​ជីករ​និង​ប្រជាពលរដ្ឋ​មកពី​ក្រុង​ជាប់​ខេត្ត​គ្នា​ចំនួន​៥​ជិត​៦០០​នាក់​ជួបប្រជុំគ្នា​ជិះ​កង់​ជា​លក្ខ​ណះ​កីឡា​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ជាតិ​និង​ដើម្បី​បរិស្ថាន​ទីក្រុង​ស្អាត ទីក្រុង​ប៉ៃ​តង​និង​កាត់បន្ថយ​ចំហាយ​ឧស្ម័ន​ពុល​ដែល​ប៉ះពាល់​ដល់​អាកាសធាតុ​។​
​លោក​បញ្ជាក់​បន្តថា ការ​ជិះ​កង់​ម​ឡរ​ឡា​តុង​នេះដែរ មិនមែនជា​ការប្រណាំង​យកឈ្នះ​ចាញ់​នោះទេ ផ្ទុយទៅវិញ​វា​បានបញ្ជាក់​ពី​ចូលរួម​យ​យ៉ាង​ផុលផុស​ពី​ម​ជ្ឍ​ដ្ឋា​ន​ជាច្រើន​បំណង​ចំបង​លើកស្ទួយ​វិស័យ​កីឡា​ពិសេស​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ដល់​បរិស្ថាន​។​
​លោក​បណ្ឌិត ស្រ៊ា​ន ពៅ ជា​សមាជិក​ក្រុម​អ្នកជិះ​កង់​មកពី​ខេត្តបាត់ដំបង​បានអោយដឹង​ដែរ​ថា កម្មវិធី​ដ៍​ល្អ​ខាងលើនេះ​មាន​សា​រះ​សំខាន់​ជា​លើកដំបូង​សម្រាប់​ខេត្តបាត់ដំបង​ទាក់ទង​លើកស្ទួយ​វិស័យ​កីឡា​ដើម្បី​សុខភាព កាត់បន្ថយ​ការប៉ះពាល់​ចំហាយ​ឧស្ម័ន​ពុល​ក្នុង​អាកាសធាតុ​។​
​ចំណែក​លោក រស់ ឈន មកពី​សាកលវិទ្យាល័យ​ចេនឡា​បាន​លើកឡើងថា​ដំណើរ​ជិះ​កង់​នេះ​ក៍​ជា​ផ្នែក​មួយ​បំផុសគំនិត​ដល់​ក្មេងជំនាន់ក្រោយ​អោយ​ចេះ​ស្រលាញ់​ជាមួយ​វិស័យ​កីឡា​ជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន​ឬ​ដើរលេង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។​
​ក្បួន​ជិះ​កង់​ជា​លក្ខណៈ​កីឡា​នេះ​ចាប់ផ្តើម​ចេញពី​ចំនុច​សួនច្បារ​នាគ​បាញ់​ទឹក​កណ្តាល​ក្រុង​បាត់ដំបង​រួច​បន្តរ​ដំណើរ​ជុំវិញ​តាម​គោលដៅ​ផ្លូវ​វាង​ក្នុង​ក្រុង ដែលមាន​ចម្ងាយ​ផ្លូវ​ជាង​១៨​គីឡូម៉ែត្រ​៕

14886268_1783814535190442_1879182906_n14872459_1783814601857102_1224210053_n14881308_1783814625190433_1768025315_o14877116_1783814545190441_1115193224_n14875849_1783814581857104_1039542946_o