ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្នុងស្រុកបវេលនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ តុលា ២០១៦មានករណីធ្វើអត្តឃាតដោយចង-ក នៅនឹងក្រម៉ានៅលើផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងក្រុមទី២ភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
ជនងរងគ្រោះឈ្មោះវឿន សិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។
ដោយតូចចិត្តនិងខ្លួនពិការភ្នែកទាំងពីរគិតថាជាមនុស្សទាំងពួងមានការរើស់អើង ព្រមទាំងខ្វះការមើលពីក្រុមគ្រួសាដែលមានជីវភាពក្រីក្រផងនោះទើបក្មេងវ័យ២២ឆ្នាំគិតខ្លីសម្រេចចិត្តខ្លីយ៉ាងដូច្នេះ ។
បន្ទាប់ពីហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលមកសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងធ្វើកោសលវិច្ច័យបានឲ្យថា បុរសខាងលើពិតជាបានធ្វើអត្តឃាតដោយចង-កសម្លាប់
ខ្លួនពិតប្រាកដមែន សមត្ថកិច្ចបានរៀបចំសំណំឯកសាទៅតាមផ្លូវច្បាប់រីឯសាកសពត្រូវសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕