រាជធានីភ្នំពេញ៖យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូទៅបុកបង្គោលភ្លើង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខសកលវិទ្យាល័យ IIC សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ឈ្មោះ តែ គាងហេង អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះម៉ូតូម៉ាក MSX ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6690 ក្នុងស្ថានភាពស្រវឹង ហើយបើកយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២ ពេលដល់ចំនុចកើតហេតុម៉ូតូក៏បានរេចង្កូតទៅបុកបង្គោលភ្លើង ហើយជ្រុលទៅបុក របងសកលវិទ្យាល័យIIC ពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងចិញ្ចើមផ្លូវស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យវាស់វែងនៅកន្លែងកេីតហេតុ ហើយប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕