រឿងអាស្រូវ​អ៊ីមែល​ដែល​ធ្វើ​ឲ្យ​លោកស្រី គ្លី​ន​តុ​ន ស្រុតចុះ​ប្រជាប្រិយ​ភាពខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក FBI បានឱ្យដឹងថា ខ្លួន​ទទួលបាន​ដីកាឆែកឆេរ និង​បាន​រកឃើញ​សារ​អេឡិចត្រូនិក ឬ​Email ចំនួន ៦៥០,០០០​សារ​នៅលើ​កំ​ព្យូ​ទ័​រ​យួរដៃ​របស់ អតីត​សមាជិកសភា​លោក Anthony Weiner ដែល​គេ​ជឿជាក់​អាចមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ប្រើប្រាស់ Email ឯកជន​របស់​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅ​អំឡុងពេល​កាន់ដំណែង​ជា​រដ្ឋមន្ត្រីការបរទេស​។​
​យោងតាម New York Times អ៊ីមែល​ចំនួន ៦៥០,០០០ នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ក្របខណ្ឌ​នៃ ការស៊ើបអង្កេត​ជុំវិញ​ករណី លោក Anthony Weiner បាន​ផ្ញើ​សារ SMS មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយនឹង ក្មេងស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ ហើយ​នេះ​ក៏​ជា​មូលហេតុ​នៃ​ការ​លែងលះ​រវាង​លោក និង​លោកស្រី Huma Abedin ដែលជា​ជំនួយការ​ដ៏​ជិតស្និត​ម្នាក់​របស់លោក​ស្រី គ្លី​តុ​ន ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ត្រូវការ​ដីកា​មួយ ផ្សេងទៀត​ដើម្បី​បន្ត​ការស៊ើបអង្កេត​លើ​ការ​ឆ្លើយឆ្លង​គ្នា​តាមរយៈ Email រវាង​អ្នក​ទាំងពីរ​នាក់​នេះ​សំដៅ កំណត់ថា​តើ​វា​មាន​ជាប់​ទាក់ទិន​នឹង​រឿងអាស្រូវ Email ឯកជន ឬ​ការរំលោភ​លើ​ព័ត៌មាន​សម្ងាត់​ពី​សំណាក់ លោកស្រី គ្លី​ន​តុ​ន ឬក៏​យ៉ាងណា​។​
​យោងតាម​ការស្ទង់មតិ​របស់ New York Times ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ បាន​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ បានទទួល​សម្លេងគាំទ្រ ៤៦% ទល់នឹង​៤២% របស់ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅ​បន្ទាប់ពី​រឿងអាស្រូវ Email ត្រូវបាន FBI ផ្ដើម​ស៊ើបអង្កេត​សារជាថ្មី​៕

hil1