ដោយ៖ប៉ែន សុផល
បាត់ដំបង៖ពលរដ្ឋថា ល្បែងស៊ីសងភ្នាល់ចាក់បាល់និងហ្គេមអិនធឺណេតជាច្រើនកន្លែងនៅក្រុងបាត់ដំបងកំពុងបានពង្វក់ក្មេងសិស្សសាលានិងយុវវ័យអោយញៀនភ្លេចបាយភ្លេចទឹកគេចមិនចូលសាលាហើយខាងអាជ្ញាធរនៅមិនទាន់មានចំណាត់ការ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងបានអោយដឹងថា៖ល្បែងស៊ីសងភ្នាល់ចាក់បាល់តាមអិនធឺណេតជាច្រើនកន្លែងពិសេសល្បែងហ្គេមដែលនៅចំណុចខាងលិចសាលាព្រះមុន្នីវង្សស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងតែម្តងដែលកំពុងពេញនិយមនិងបានពង្វក់ក្មេងសិស្សសាលានិង យុវវ័យអោយញៀនភ្លេចបាយភ្លេចទឹក និងគេចមិនចូលសាលាថែមទាំងចេះលួចលុយឪពុកម្តាយផងដែរ។
ប្រភពបន្តថា៖ទីតាំងទាំងអស់នោះរយះពេលកន្លងមកត្រូវបានសមត្ថកិច្ចចុះមកនែនាំនិងធ្វើកិច្ចសន្យាបិទម្តងរួចមកហើយក្រោយមកមានការត្រូវរូវគ្នាបន្តបើកលេងយ៉ាងគគ្រឹកគគ្រែង២៤ម៉ោងលើ២៤ម៉ោងដដែល។
ប្រភពបន្តទៀតថា៖ការដែលមិនអើពើពីសំណាក់សមត្ថកិច្ចក្នុងការបង្ក្រាបរាល់ល្បែងស៊ីសងចាក់បាល់និងល្បែងអ៊ិនធឺណេតបង្វក់ក្មេងសិស្សនិងយុវវ័យទាំងនេះហើយដែលធ្វើអោយពលរដ្ឋជាច្រើនក្នុងខេត្តបាត់ដំបងមានការភ័យខ្លាចកើតមានអំពើហិង្សាក្នុងគ្រួសារនិងកើតមានករណីចោរលួច ចោរឆក់ និងកាច់សោរយកម៉ូតូស្ទើរតែរាល់ថ្ងៃផងដែរនៅតាមមូលដ្ឋានរបស់ពួកគាត់។ ពាក់ព័ន្ធទៅនិងល្បែងហ្គេមអិនធឺណេតបង្វក់ក្មេងសិស្សសាលាខាងលើនេះលោកប៉ាង ហៀងអធិការក្រុងបាត់ដំបងខាងមេគង្គប៉ិស្តិ៍មិនអាចធ្វើការទំនាក់ទំនងបានទេនៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦នេះដោយសារទូរស័ព្ទក្រៅតំបន់សេវ៉ា។
ចំណែកលោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកណ្តាលយុត្តិធម៌បានប្រាប់សារពត៌មានយើងនៅព្រឹកមិញនេះថា៖លោកនិងមានចំណាត់ជាបណ្តើរៗទៅតាមការចង្អុលបង្ហាញពីលោកស្នងការនិងឆ្លងយោយល់ពីលោកព្រះរាជអាជ្ញាផងដែរ៕
ល្បែងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណេតនៅតែរីកដូចផ្សឹតសមត្ថកិច្ចមិនមានចំណាត់ការ