ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលជិះម៉ូតូឡើងជែងរថយន្តមិនផុតធ្វើឲ្យម៉ូតូដួលចូលរថយន្តសណ្តោង ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចស្ពានសាលាក្រៅប្រហែល១៣០ម៉ែត្រស្ថិត ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្មមេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថានៅមុនពេលកើតហេតុនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅស៊េរី២០១៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ1H ៩២២៥ បើកដោយឈ្មោះ កែ តឿង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលៀនលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែធ្វើការឡើងជែងនិងរថយន្តបើកពីមុនដោយសារតែម៉ូតូបើកលឿនពេកក៏វ៉ាក់នឹងរថយន្តបើកពីមុខក្នុងទិសដៅបើកច្រាសទិសគ្នាក៏ដួលចូលរថយន្តម៉ាកFusoសណ្តោង ពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ3B ១៩៦២បណ្តាលឲ្យស្លាមភ្លាមមួយរំពេច។
លោក ភឿក ព្រហ្ម បានបញ្ជាក់ទៀតថាក្រោយពីកើតហេតុរួចអ្នកបើករថយន្តដែលបុកមនុស្សស្លាប់នោះចុះរត់គេចខ្លួនបាត់។ សពត្រូវបានសមិត្ថកិច្ចទូរស័ព្ទស្វែងរកសាច់ញាតិយកទៅធ្វើតាមប្រពៃណីនៅផ្ទះសពតែម្តងរីឯរថយន្ត និងម៉ូតូសមិត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕
បើកម៉ូតូជែងមិនផុតដួលខ្ទាតចូលក្រោមរថយន្ត