​ឪពុក​ស្តីប្រដៅ​បន្តិចបន្តួច​ ខឹង​ចងក​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រលឹម​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពីសា​កពស​យុវជន​កម្មករ​ចាក់​លូ​ក្រុមហ៊ុន​ឯកជន​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្បែរ​ស្រះ​ទឹក ដែល​ករណីនេះ​កើតឡើង​ក្នុងភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។ ជនរងគ្រោះ​ឈ្មោះ ហៀ​ត ម៉េង​ឡុង អាយុ​១៧​ឆ្នាំ ជា​កម្មករ​ចាក់​លូ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ស្នាក់នៅ​ចំណុចកើតហេតុ ។​
​ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ ណ‌ ម៉េង​ហៀ​ត អាយុ​៤៤​ឆ្នាំ បាន​រៀបរាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុន​កើតហេតុ​កាលពី​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ កូនប្រុស​របស់គាត់​ផឹកស៊ី​ជាមួយ​កម្មករ​រួម​អាជីព​ក្នុង​ក្រុមហ៊ុន​ចាក់​លូ គាត់​ក៏​ស្តីបន្ទោស​តិចតួច​ស្រាប់តែ​កូន​គាត់​ខឹង និង​បោក​កម្ទេច​ទូរស័ព្ទដៃ​១​គ្រឿង ហើយ​ដើរ​ចេញទៅ​បាត់ លុះ​ព្រឹក​ឡើង​អ្នកស្រុក​ទៅ​រែក​ទឹកស្រះ​ស្រាប់តែ​ប្រទះឃើញ​សព​ជនរងគ្រោះ ខណៈ​ក្រុមកម្មករ​នាំគ្នា​ទៅ​មើល​ទើប​ដឹងថា​ជា​កូន​របស់គាត់​តែម្តង​។​
​សមត្ថកិច្ច​នគរបាល​ក្រុង និង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ។ គ្រូពេទ្យ​ជំនាញ​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​ចង​.​ក​ពិតប្រាកដ​មែន បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ធ្វើ​កំណត់​ប្រគល់​សព​ទៅ​សាច់ញាតិ និង​ឪពុកម្តាយ​ដឹក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

870ba55a-f366-401f-a895-c9ee4b1cdd625ed718a9-d218-4bfb-adc6-8bedda31ca9d