របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុងខែ​តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ក្នុង​ខែតុលា​កន្លងទៅនេះ កើតឡើង​ចំនួន​២៨១​លើក​បណ្តាល​ឲ្យ​មនុស្ស​១២៤​នាក់​បាន​ស្លាប់ របួស​៦៥៦​នាក់ (​របួសស្រាល ៣០៩​នាក់ និង​របួសធ្ងន់ ៣៤៧​នាក់​)​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​មួយខែ​តុលា​នេះ​ចំនួន​អ្នកស្លាប់​បាន​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៥ កើតឡើង ២៧៥​លើក អ្នកស្លាប់​១៣៣​នាក់ ខណៈដែល​អ្នករបួស​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​អ្នករបួស​ចំនួន ៤៣៥​នាក់ (​របួសស្រាល ១៦៤ នាក់ និង​ធ្ងន់ ២៧៣​នាក់​)​។​
​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២៨១​លើក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​តូច​១០២​គ្រឿង រថយន្ត​ធំ ៥៧​គ្រឿង និង​ម៉ូតូ ២៩២​គ្រឿង ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ ងងុយដេក និង​កត្តា​យានយន្ត​ជាដើម​៕

m09-09-15-i1