ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងនៃស្នងការនគរបាលខេត្តបាត់ដំបងបើកការបង្ក្រាបបទល្មើសល្បែងឆ្នោតក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនបានមេឆ្នោតធំដុះស្លែរចំនួន៤នាក់រួមទាំងអ្នកចាក់២នាក់ផ្សេងទៀតអាចប្រឈមការបញ្ជួនទៅកាន់តុលាការ។
លោកអនុសេនីយ៍ទោ ឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបបានអោយដឹងថា ក្រោមការកំណត់មុខសញ្ញាក្នុងប្រតិបត្តិការបង្ក្រាបនេះចំនួន៨ទីតាំង បង្ក្រាបជាក់ស្តែងបានតែ៤កន្លែងប៉ុណ្ណោះ ដោយសារការបែកធ្លាយព័ត៌មាន។
ដោយឡែកចំពោះករណីបង្ក្រាបបានលើគោលដៅក្រោយផ្ទះសំណាក់លុច្សក្នុងភូមិ២០ឧសភា ចំនុចក្បែរពេទ្យាយជី ក្នុងភូមិរំចេក១ ចំនុចក្បែរសណ្ឋាគាហូលីដេចំនួន២កន្លែងទៀតក្នុងភូមិព្រែកមហាទេព ករណីបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ចំនួន៦នាក់ ក្នុងនោះមានមេឆ្នោតចំនួន៤នាក់និងអ្នកមកចាក់ចំនួន២នាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនយុត្តិធម៌បានលើកឡើងថា យុទ្ធនាការបង្ក្រាបនេះធ្វើឡើងក្នុងពេលស្របគ្នាតែមួយនៅវេលាម៉ោង២.០០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៦ ។ វិធានការបង្ក្រាបនេះដែរនិងបន្តរធ្វើដូចភ្លៀងរលឹមពិសេសយោងតាមស្មារតីកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែរនាំស្តីពីការអនុវត្តន៍វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់៕