បន្តចុះឃាត់ខ្លួនវៀតណាម២៦នាក់នៅខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ៖ក្រុមប្រតិបត្តិការចម្រុះមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហកាជាមួយ កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនវៀតណាមចំនួន២៦នាក់ (ស្រី០៧នាក់) ពីបទរស់នៅ និងធ្វើការខុសច្បាប់ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនជាតិវៀតណាម ទាំង២៦នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕