ហ្សការតា៖យ៉ាងហោចណាស់មនុស្ស២១នាក់បាត់បង់ជីវិត ខណៈ៣៤នាក់ផ្សេងទៀតបាត់ខ្លួនបន្ទាប់ពីទូកដឹកជនចំណាកស្រុកឥណ្ឌូណេស៊ី៩៣នាក់បានក្រឡាប់លិចនៅតំបន់ដែនសមុទ្រ Nongsa នៃខេត្ត Batam នៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ចេញផ្សាយនារសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៦។
អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងថា ទូកដឹកជនចំណាកស្រុកឥណ្ឌូនេស៊ី៩៣នាក់ធ្វើដំណើរត្រឡប់ពីខេត្ត Johor Bahru ប្រទេសម៉ាឡេស៊ីបានក្រឡាប់លិចនៅតំបន់ដែនសមុទ្រ Nongsa នៃខេត្ត Batam នៅវេលាម៉ោងប្រមាណជា ៣ និង០០ នាទីទៀបភ្លឺថ្ងៃពុធនេះ។ អាជ្ញាធរបញ្ជាក់ថា នៅតាមផ្លូវធ្វើដំណើរ ស្រាប់តែមានរលកបាក់បោកយ៉ាងខ្លាំង ជាហេតុធ្វើឱ្យទូកក្រឡាប់លិចតែម្ដងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២១នាក់បាត់បង់ជីវិត ខណៈ៣៨នាក់នៅរស់រាន្តមានជីវិត និង៣៤នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។
ទោះជាយ៉ាងណាក្រុមអ្នកជួយសង្គ្រោះកក៏កំពុងស្វែងមនុស្សដែលបាត់ខ្លួន គ្រាដែលប៉ូលិសឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតលើករណីនេះផងដែរ៕