ក្របួច​ជនកំហូច​២​នាក់ ដែល​បន្លំ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់​សហការ​ជាមួយ​មន្ត្រី​ធម្មការ​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​ជនកំហូច​២​នាក់ ដែល​បន្លំ​ខ្លួន​ធ្វើជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​នៅ​ចំណុច​ផ្សារ​ថ្មី​ពោធិ៍សាត់ ស្ថិតក្នុង​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
​ប្រភព​ឱ្យដឹងថា ជនសង្ស័យ​ដែល​ក្លែងខ្លួន​ជាស​ង្ឃ​ដើរ​បិណ្ឌ​បាត្រ​នេះ ១-​ឈ្មោះ សួង អ៊ុត អាយុ​៤៨​ឆ្នាំ និង​២-​ឈ្មោះ គង់ បូរ៉ា អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​ដងទង់ ខេត្តកំពត ។ ប្រភព​បន្តថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ ដែល​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​តាមដាន​ឃើញ​ព្រះសង្ឃ​២​អង្គ​នេះ មិនដឹង​នៅ​វត្ត​ណា​ទេ បានធ្វើ​និមន្ត​ដើរ​បិណ្ឌ​បាត្រ​ក្នុង​ផ្សារ តាម​ភោជនីយដ្ឋាន និង​តាម​ទីប្រជុំជន​នានា គ្មាន​ពេលវេលា​ច្បាស់លាស់ ក្នុងការ​ប្រតិបត្តិ​វិន័យ​សង្ឃ​។​
​លោកសង្ឃ​ក្លែងក្លាយ​២​អង្គ​ត្រូវបាន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាយការណ៍​ជូន​មេគណៈ​ខេត្ត​ចាប់​ដោះ​ស្បង់​ចីវរ និង​ផ្សឹក កាលពី​ថ្ងៃទី​៣១ តុលា កន្លងមក ហើយ​ត្រូវ​លោក​អភិបាលខេត្ត​ឯកភាព​ឱ្យ​សមត្ថកិច្ច គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែ​នាំឱ្យ​បញ្ឈប់​ប្រព្រឹត្ត​អំពើ​បែបនេះ​តទៅទៀត រួច​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ធម្មតា នា​ព្រឹក​ថ្ងៃទី​០២ តុលា ២០១៦៕

d2bf86c3-a7eb-4469-8d1f-e2e6081f6fe8