ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ត្រូវយុវជនម្នាក់លួងពីកំពង់ស្ពឺទៅភ្នំពេញប៉នប៉ងរំលោភ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

ដោយ៖បញ្ញា
ភ្នំពេញ៖នារីក្រមុំម្នាក់បានរត់ចេញបន្ទប់ផ្ទះជួលមួយកន្លែង ហើយស្រែកឱ្យគេជួយនាង ដោយសារតែមានយុវជនម្នាក់ប៉ងចាប់រំលោភនាងតែមិនបានសម្រេចដោយសារនាងរើបំរះហើយរត់ចេញទាន់ ហើយក៏ស្រែកអោយប្រជាពលរដ្ឋក្នុងភូមិជួយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨ និង៣០នាទីព្រឹកថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៦នេះស្ថិតក្នុងបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះ គុណ កក្កដា អាយុ២២ឆ្នាំ ជាអ្នកឃ្វាលគោ និងច្រូតស្មៅ មានទីលំនៅក្នុងភូមិព្រៃព្រិច ឃុំវាលពន់ ខេត្តកំពង់ស្ពឺ។ ចំណែកឯនារីរងគ្រោះទើបតែអាយុ១៦ឆ្នាំ (ទាំង២នាក់ត្រូវអះអាងថា មិនដែលស្គាល់គ្នាពីមុនមកទេ)។
បើតាមនារីរងគ្រោះឱ្យសមត្ថកិច្ចដឹងថា កាលរសៀលថ្ងៃទី០១ វិច្ឆិកា នាងនិងឪពុកម្តាយបានទៅចូលរួមពិធីបុណ្យកឋិនមួយនៅវត្តឈូក.សស្ថិតក្នុងឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយពេលដែលនាងកំពុងនៅម្នាក់ឯង ស្រាប់តែមានបុរស៤នាក់ ជិះម៉ូតូ២គ្រឿងបានចូលមកចាប់អូសនាងដាក់លើម៉ូតូដឹកចេញទៅតែនាងហាក់ដូចត្រូវថ្នាំសណ្តំអ៊ីចឹង ឃើញឪពុកម្តាយចង់ស្រែកឱ្យជួយ តែស្រែកមិនរួច ។ បន្ទាប់មក ជនទាំងនោះបានដឹកនាងមកផ្ទះជួលខាងលើ ហើយ៣នាក់បានទៅអស់ សល់តែម្នាក់ ដែលជាជនសង្ស័យនេះ។ ជនសង្ស័យនោះបានទៅប្រាប់ម្តាយមីង និងបងដែលស្នាក់ក្នុងបន្ទប់ជួលនោះថា រូបនាងជាសង្សារ។ ស្រាប់តែនៅព្រឹកកើតហេតុ ពេលដែលបង និងម្តាយមីងជននោះ ចេញទៅធ្វើការរោងចក្រអស់ ជននេះធ្វើសកម្មភាពចាប់នាងរំលោភ តែត្រូវនាងរើបំរះ និងរត់ចេញពីក្នុងបន្ទប់ជួលនោះស្រែកឱ្យគេជួយ បង្កការភ្ញាក់ផ្អើលតែម្តង។
ទោះបីជាយ៉ាងណាជនសង្ស័យរួមទាំងនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការសួរនាំសាច់រឿងបន្ត៕

14963603_1786016734970222_1196538553_o14962358_1786016738303555_743939189_n14958532_1786016741636888_191839974_n14923115_1786016731636889_1086853918_o