សំណុំរឿងលោកស្រី ថាក់ ឡានី ប្រកាសសាលក្រមនៅថ្ងៃទី១៧វិច្ឆិកា
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោកស្រី ថាក់ ឡានី នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបើកសវនការនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
គួរបញ្ជាកើថា អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្រេចតេជោ ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕