ដោយ៖បញ្ញា
ភ្នំពេញ៖អាណាព្យាបាលសិស្សានុសិស្សជាច្រើននាក់បាននាំគ្នាមកកាន់ខាងមុខវិទ្យាស្ថានអន្តរជាតិ ឌែលី ដោយសម្តែងការខកចិត្តយ៉ាងខ្លាំងក្រោយដឹងថា នាយកសាលាអន្តរជាតិឌែលីបានរត់ចោលសាលាដោយសារក្ស័យធន ធ្វើឲ្យប៉ះពាល់ដល់អនាគត់កូនៗពួកគាត់ និងបុគ្គលិកជាច្រើននាក់មិនទាន់បានបើកប្រាក់ខែអស់រយ:ពេល៣ខែកន្លងមកទើបធ្វើអោយបុគ្គលិកចលាចល។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុគ្គលិកនៅក្នុងសាលាអន្តជាតិឌែលីបានឲ្យដឹងថា នាយកសាលានេះស្គាល់ឈ្មោះ លី សេងហ៊ុយ អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងសាលា ខាងលើ ។
ប្រភពបានបន្តទៀតថា សាលានេះមានបុគ្គលិកលោកគ្រូ អ្នកគ្រូប្រហែលជាជិត៥០នាក់ ដោយទទួលបានប្រាក់ខែម្នាក់២០០ដុល្លារក្នុង១ខែ និងអ្នកបើកបររថយន្តដឹកសិស្សប្រហែលជាង២០នាក់ម្នាក់ៗទទួលបានប្រាក់ខែ៥០០ដុល្លារ (ឡានខ្លួនឯង) និងអ្នកអនាម័យនៅក្នុងសាលា២នាក់ក្នុងម្នាក់ទទួលបានប្រាក់ខែ១២០ ដុល្លារ ។
លោកគ្រូ អ្នកគ្រូរួមនិងអ្នកបើកបររថយន្តដឹកសិស្សផងដែរ បាននិយាយថា រយះពេល៣ខែហើយ ដែលពួកគាត់មិនបានទទួលប្រាក់ខែពីសាលា ដោយនាយកសាលាបានសន្យ៉ា១ខែហើយ១ខែទៀត និងសូមឲ្យពួកគាត់ជួយបន្តធ្វើការងារ លុះដល់ពេលនេះលោក នាយករត់គេចខ្លួនចោលសាលាតែម្តង។
ពួកគាត់បានបន្តថា អ្នកដែលជួបបញ្ហាមិនមែនត្រឹមតែប៉ះពាល់ដល់ពួកគាត់ជាគ្រូបង្រៀននោះទេ អ្វីដែលសំខាន់នោះ គឺសិស្សានុសិស្សរាប់រយនាក់ដែលកំពុងសិស្សាត្រូវបាត់បង់ការសិក្សាពាក់កណ្តាលទីផងដែរ។
ចំណែកអណាព្យាបាលសិស្សបាន សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសាលានេះយ៉ាងខ្លាំងព្រោះវាហាក់បីដូចជាមកបំផ្លាញអនាគតកូនៗពួកគាត់ដែលមានជំនឿទុកចិត្តទៅលើសាលានេះ ថានិងអាចផ្តល់អនាគតភ្លឺស្វាយដល់កូនៗពួកគាត់។
ពាក់ព័ន្ធនិងការលើកឡើងរបស់លោកគ្រូ អ្នកគ្រូក៏ដូចជាអណាព្យាបាលសិស្សអ្នកយកព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងទៅលោក លី សេងហ៊ុយ បានទេ ដោយសារលេខលេខទូរស័ព្ទរបស់គាត់ខលមិនចូល៕