ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនPmខេត្តបាត់ដំបងបានឃាត់ខ្លួនមនុស្សប្រុសស្រីពាក់ព័ន្ធបញ្ហាគ្រឿងញៀននៅម៉ោង១០ និង១៥ នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
ជនសង្ស័យទី១ ឈ្មោះ លី សុះរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសូភី២ សង្កាត់រតនះ ក្រុងបាត់ដំបង។ ២-ឈ្មោះ ហម គឹមហៀង ភេទស្រី អាយុ២៩ ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ៣-ឈ្មោះ ស្រៀង លាង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ វត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ចំណែកវត្ថុតាងដែលដកហូតបានរួមមានគ្រឿងញៀនម៉ាទឹកកក ១៧ កញ្ចប់ ទម្ងន់ ( ៥៨,៩៥ )ក្រាម។ ម៉ូតូ០២គ្រឿងម៉ាកហុងដាឃ្លីច ពណ៌ស ឆ្នាំ ២០១៦ គ្មានស្លាកលេខ និងម៉ាកហុងដាឃ្លីចពណ៌ស ឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1M ៩៥២៩ និងទូរស័ព្ទដៃ ០៣ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕